khmer eng
  • នាព្រឹកថ្ងៃពុធទី ២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុកល្វាឯម សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក ក្នុងស្រុក
     
    ចែករំលែក ៖

    បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុកល្វាឯមទាំងមូល និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷
    -ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ ត្រូវបន្តអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តីនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ។
    -អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលនានាក្នុងស្រុក។
    -អាជ្ញាធរ ត្រូវក្តាប់ព័ត៌មានអំពីការចល័តរបស់បងប្អូនក្នុងភូមិ ក្នុងឃុំ ដើម្បីស្វែងរកប្រភពឆ្លងចំលងជំងឺដ៏កាចសាហាវនេះ និងរកវិធានការការពារ។
    -ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាសាធារណ:ជូនបងប្អូនក្នុងមូលដ្ឋាន និងត្រូវថែរក្សាសុវត្ថិភាព និងសុខភាពបងប្អូនទាំងអស់គ្នា
    – មិនថាតែជំងឺ Covid-19 ទេដែលជាបញ្ហាប្រឈម ចំណីអាហារ ភេសជ្ជ:ផ្សេងៗដែលគ្មានគុណភាព ការផលិតខ្វះអនាម័យក៏ជាកត្តាដែលធ្វើឲ្យប៉ះពាល់សុខភាពអាចរហូតដល់បាត់បង់ជីវិតដែរ
    – ត្រួតពិនិត្យមើលឡើងវិញចំពោះករណីមិនពាក់ម៉ាស់ និងរក្សាគម្លាត វាអាចជាហានិភ័យណាស់សម្រាប់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័យ
    តួយ៉ាងករណីពុលស្រា ដែលបណ្តាលឲ្យបងប្អូនក្នុងស្រុកល្វាឯមយើងស្លាប់រហូតដល់១២នាក់នាពេលថ្មីៗនេះ ដូច្នេះត្រូវបន្តផ្សព្វផ្សាយអប់រំពួកគាត់បន្ថែមទៀត
    ជាចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។
    អំណោយដែលប្រគល់ជូននាពេលនោះរួមមាន :
    – អង្ករចំនួន ១០០បាវ (២តោន)
    – មីចំនួន ១០០កេស
    – ត្រីខចំនួន ១០០យួរ
    -ទឹកត្រី ទឹកសុីអុីវ ចំនួន ១០០យួរ
    – ម៉ាស់ចំនួន ១០០ប្រអប់


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី